តម្លៃប្រេងនៅសហរដ្ឋអាមេរិចឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមីនា

តម្លៃប្រេងប្រភេទ Brent និង WTI (West Texas Intermediate)បានកើនឡើងយ៉ាងខ្លាំង។ ដែលតម្លៃប្រេង Brent នឹងមានតម្លៃលើសពី ៧១ ដុល្លារក្នុងមួយបារ៉ែលនាពេលអនាគត។ នេះគឺជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៨ ខែមីនា រហូតដល់ ថ្ងៃទី ១ ខែមិថុនា តម្លៃប្រេង Brent សម្រាប់ចែកចាយនៅខែសីហាបានកើនឡើង ៩៣ សេនឬ ១,៣ ភាគរយដល់ ៧០,២៥ ដុល្លារ។ តម្លៃប្រេង WTI សម្រាប់ចែកចាយនៅខែកក្កដាក៏បានកើនឡើង ១,៤ ដុល្លារ (២,១%) ដល់ ៦៧,៧២ ដុល្លារ។ យោងតាមវេបសាយ Reuter តម្លៃប្រេងបានកើនឡើងដោយសារ ដោយសារការកើនឡើងនៃការបើកបរនៅរដូវក្តៅនេះ។ អ្នកតាមដានទីផ្សារ GasBuddy បាននិយាយថាតម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ (៣១ ឧសភា) បានកើនឡើង ៩,៦% បើប្រៀបធៀបទៅនឹងមធ្យមភាគនៃថ្ងៃអាទិត្យ កាលពី ៤ សប្តាហ៍មុន។ នេះក៏ជាតម្រូវការខ្ពស់បំផុតសម្រាប់ប្រេងនៅថ្ងៃអាទិត្យចាប់តាំងពីរដូវក្តៅឆ្នាំ ២០១៩ ។ … Continue reading តម្លៃប្រេងនៅសហរដ្ឋអាមេរិចឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមីនា